Saturday, March 23, 2019

តើអំបិលធម្មជាតិផលិតចេញពីទឹកសមុទ្រមានគុណប្រយោជន៍អ្វីខ្លះ?

មិនមែនមានតែសមាសធាតុសូដ្យូម ក្លរីនពីរមុខប៉ុណ្ណោះទេ ក្នុងអំបិលសមុទ្រ នៅមានសារធាតុរ៉ែផ្សេងៗ រហូតដល់ជាង៧០មុខទៀត។ នេះបើតាម លោកប៊ុន ណារិន ប្រធានផ្នែកបច្ចេកទេសនៃសហគមន៍អ្នកផលិតអំបិលកំពត-កែប។ បន្ថែមពីលើសូដ្យូម ក្លរីន ដែលជួយដល់ខួរក្បាល អំបិលមានផ្ទុក ប៉ូតាស្យូម (Potassium) ជួយសម្រួលសម្ពាធឈាម និងស្បែក ជាតិដែក (Iron) ជួយដល់គ្រាប់ឈាមក្រហម និងស័ង្កសី (Zinc) ដែលជួយដល់កោសិកាភាពស៊ាំរបស់មនុស្ស។ ទាំងនេះជារ៉ែដែលមានវត្តមានក្នុងអំបិលសមុទ្រធម្មជាតិច្រើនជាងគេ។ ត្រង់នេះ លោកប៊ុន ណារិនថា នេះហើយជាគុណសម្បត្តិរបស់អំបិលធម្មជាតិ ដែលខុសពីអំបិលរ៉ែ បូមចេញពីក្រោមដី។ អំបិលរ៉ែមានសមាសធាតុរ៉ែ តែពីរមុខប៉ុណ្ណោះ គឺ សូដ្យូម និងក្លរីន ឬសូស្យូបក្លរីដ ដែលមានរសប្រៃ។
បើតាមគេហទំព័រសុខភាពខាងលើ អំបិលរឹងហើយស្រួយ មានសម្បុរល្អក់ ជាអំបិលដែលមានផ្ទុករ៉ែក្រាសជាងអំបិលពណ៌សថ្លា។ ប៉ុន្តែបញ្ហាចោទមួយគឺការបំពុលសមុទ្រ។ ការបំពុលសមុទ្រដោយបង្ហូរកាកសំណល់ ប្រេងម៉ាស៊ីន និងប្លាស្ទិក ដែលហូរចូលសមុទ្រ គឺជាមូលហេតុដែលនាំឲ្យអំបិលសមុទ្រមានផ្ទុកនូវកម្ទេចប្លាស្ទិកតូចៗ (Microplastic) នាំឲ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។

No comments:

Post a Comment

តើអំបិលធម្មជាតិផលិតចេញពីទឹកសមុទ្រមានគុណប្រយោជន៍អ្វីខ្លះ?

មិនមែនមានតែសមាសធាតុសូដ្យូម ក្លរីនពីរមុខប៉ុណ្ណោះទេ ក្នុងអំបិលសមុទ្រ នៅមានសារធាតុរ៉ែផ្សេងៗ រហូតដល់ជាង៧០មុខទៀត។ នេះបើតាម លោកប៊ុន ណារិន ប្រធានផ្...