Saturday, March 23, 2019

តើអំបិលធម្មជាតិផលិតចេញពីទឹកសមុទ្រមានគុណប្រយោជន៍អ្វីខ្លះ?

មិនមែនមានតែសមាសធាតុសូដ្យូម ក្លរីនពីរមុខប៉ុណ្ណោះទេ ក្នុងអំបិលសមុទ្រ នៅមានសារធាតុរ៉ែផ្សេងៗ រហូតដល់ជាង៧០មុខទៀត។ នេះបើតាម លោកប៊ុន ណារិន ប្រធានផ្នែកបច្ចេកទេសនៃសហគមន៍អ្នកផលិតអំបិលកំពត-កែប។ បន្ថែមពីលើសូដ្យូម ក្លរីន ដែលជួយដល់ខួរក្បាល អំបិលមានផ្ទុក ប៉ូតាស្យូម (Potassium) ជួយសម្រួលសម្ពាធឈាម និងស្បែក ជាតិដែក (Iron) ជួយដល់គ្រាប់ឈាមក្រហម និងស័ង្កសី (Zinc) ដែលជួយដល់កោសិកាភាពស៊ាំរបស់មនុស្ស។ ទាំងនេះជារ៉ែដែលមានវត្តមានក្នុងអំបិលសមុទ្រធម្មជាតិច្រើនជាងគេ។ ត្រង់នេះ លោកប៊ុន ណារិនថា នេះហើយជាគុណសម្បត្តិរបស់អំបិលធម្មជាតិ ដែលខុសពីអំបិលរ៉ែ បូមចេញពីក្រោមដី។ អំបិលរ៉ែមានសមាសធាតុរ៉ែ តែពីរមុខប៉ុណ្ណោះ គឺ សូដ្យូម និងក្លរីន ឬសូស្យូបក្លរីដ ដែលមានរសប្រៃ។
បើតាមគេហទំព័រសុខភាពខាងលើ អំបិលរឹងហើយស្រួយ មានសម្បុរល្អក់ ជាអំបិលដែលមានផ្ទុករ៉ែក្រាសជាងអំបិលពណ៌សថ្លា។ ប៉ុន្តែបញ្ហាចោទមួយគឺការបំពុលសមុទ្រ។ ការបំពុលសមុទ្រដោយបង្ហូរកាកសំណល់ ប្រេងម៉ាស៊ីន និងប្លាស្ទិក ដែលហូរចូលសមុទ្រ គឺជាមូលហេតុដែលនាំឲ្យអំបិលសមុទ្រមានផ្ទុកនូវកម្ទេចប្លាស្ទិកតូចៗ (Microplastic) នាំឲ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។

បើ​មិនមាន​វិធានការ​ទាន់ពេលទេ ឆ្នាំ២០២៥ មនុស្សជាតិ​នឹង​ខ្វះខាត​ទឹក​កាន់តែ​ខ្លាំង​

វិស័យ​កសិកម្ម​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ប្រើ​ប្រាស់ទឹង​រហូត​ដល់​៧០​ភាគ​រយ​នៃ​ទឹក​សាប​ដែល​មាន​នៅ​លើពិភព​លោក។ បញ្ហា​បម្រែបម្រួល អាកាស​ធាតុ​ក៏​ជា​ផ្នែក​មួយ​នាំ​ឲ្យ​មាន​ការ​ខ្វះ​ខាត​ទឹក​សម្រាប់​មនុស្សជាតិ​នៅ​ថ្ងៃខាង​មុខ​ផង​ដែរ។
ទឹក​ដែល​យើង​ទទួលបានពី​ការ​ហូប​អាហារ​ប្រ​ចាំ​ថ្ងៃ​មាន​ច្រើន​ជាង​ទឹក​ដែល​យើង​ហូប​ផ្ទាល់ទៅ​ទៀត។ ក្នុង​របប​អាហារ​ប្រ​ចាំ​ថ្ងៃ​យើង​​ត្រូវ​ការ​ទឹក​ពី​២ ០០០​លីត្រ ទៅ​៥ ០០០ លីត្រ សម្រាប់​ផលិត​ម្ហូប អាហារ​ប្រ​ចាំ​ថ្ងៃ​សម្រាប់​មនុស្ស​ម្នាក់។
ឧទាហរណ៍​មួយ​ទៀត​ដើម្បី​ផលិត​សាច់​គោ​បាន​មួយគីឡូ​ក្រាម​គេ​ត្រូវ​ការ​ប្រើ​ទឹក​​១៣ ០០០​លីត្រ។ ក្នុង​ន័យ​នេះ បញ្ជាក់ថា​បើ​យើង​ខ្ជះខ្ជាយ​ម្ហូប​អាហារ គឺ​ដូច​ជា​ខ្ជះខ្ជាយ​ទឹក​អ៊ីចឹង​ដែរ។ ក្នុង​មួយ​ឆ្នាំៗ​អាហារ​ដែល​លិត​បាន​ហើយ​ត្រូវ​គេ​បោះ​ចោល ឬ​មិន​ទទួលទាន​មាន​មួយ​ភាគ​បីឯណោះ​ ដែល​អាច​គិតជា​ចំនួន​ទឹក​វិញ​មាន​រហូត​ដល់​បី​ដង​ច្រើនជាង​ចំនួន​ទឹក​នៅ​ក្នុង​បឹង Lake Geneva។ បឹង​មាន​មាន​ចំណុះ​ទឹក​៨៩​គីឡូម៉ែត្រ​គូប ឬ​ស្មើ​នឹង៨៩ ០០០ ០០០ ០០០ម៉ែត្រគូប។ ដើម្បី​រួប​ចំណែក​ដោះ​ស្រាយ​បញ្ហា​ទឹក​នេះ​អ្នក​សិក្សា​ស្នើ​ឲ្យ​មនុស្សជាតិ​កែ​ទម្លាប់ចោល​អាហារ​ដោយ​ខ្ជះខ្ជាយ មក​ហូប​អាហារ​ដែល​នៅ​សល់ និង​ទិញ​ទំនិញ​ណា​ដែល​ចាំបាច់​ប៉ុណ្ណោះ ក្រៅពីវិធានការធំៗផ្សេងទៀត​។ ជារួម​មក​ភស្តុតាង​​បង្ហាញ​ថា​មនុស្សពីរ​ភាគ​បី​នៅ​លើ​ពិភព​លោកអាច​នឹង​រស់​នៅ​ក្នុង​ប្រទេស​ដែល​មាន​បញ្ហា​កង្វះ​ទឹក​នៅ​ឆ្នាំ​២០២៥ បើ​សិនជា​យើង​នៅ​បន្ត​ប្រើ​ប្រាស់ទឹក​តាម​របៀប​សព្វថ្ងៃ៕

ហ៊ឺ...ទឹក​ចិត្ត​ឪពុក​ចំពោះ​កូន ធំ​ប៉ុន​មហា​មេឃ ៖ យ៉ែម សំអូន បាន​ត្រឹម​មើល​រូប​ថត​កូន​ស្រី ហើយ​ហូរ​ទឹក​ភ្នែក!

"ថ្ងៃ​នេះ ក៏​មិន​សូវ​ជា​ខុស​អី​ពី​រាល់​ថ្ងៃ​ដែរ បើក​ភ្នែក​ភ្លាម ទឹក​ភ្នែក​ក៏​ហូរ​ចុះ​មក មាន​អារម្មណ៍​ថា​នឹក​ម្នាក់​នេះ​ដល់​ហើយ កូន​ក្រមុំ​អ្នក​ណា​គេ​ទេ ស្អាត​ក៍​ស្អាត សុភាព ទន់​ភ្លន់ ចេះ​គោរព​ស្គាល់ ចាស់ ស្គាល់​ទុំ ហើយ​វា​ក៍​ជា​សំណាង​មួយ​ដែល​ក្នុង​នាម​យើង​ជា​ឪពុក​គេ សំណាង​មួយ​របស់​ប៉ាប៉ា ដែល​វា​ទ្រព្យ​មិន​អាច​កាត់​ថ្លៃ​បាន​នៅ​ក្នុង​មួយ​ជីវិត​របស់​ប៉ា​ប៉ា”។ លោក យ៉ែម សំអូន សរសេរ​លើ​បណ្ដាញ IG របស់​ខ្លួន។
ប្រធាន​ក្រុម​ពិធីការ​ប្រាប់​ទៀត​ថា លោក​មាន​អារម្មណ៍​នឹក​កូន​ស្រី​ពេក ទើប​ចេះ​តែ​សរសេរ​ចេញ​ពី​ចិត្ត​នឹក​រលឹក​របស់​លោក​ផ្ញើ​ទៅ​កូន​ស្រី ទាំង​មិន​ដឹង​ថា កូន​ក្រមុំ​របស់​ខ្លួន នឹង​បាន​ទទួល​ជ្រាប​ពី​ទឹក​ចិត្ត​របស់​ឪពុក​ម្នាក់​នេះ ឬ​អត់​ផង។ មាន​រយៈ​ពេល​ប្រមាណ​ជា ៤​ឆ្នាំ​មក​ហើយ ដែល​លោក យ៉ែម សំអូន នៅ​ឆ្ងាយ​ពី យ៉ាន លីនដា បន្ទាប់​ពី​មាន​រឿង​ជម្លោះ​ស្រួចស្រាល់​នៅ​ក្នុង​គ្រួសារ​របស់​លោក។ កាល​ណោះ យ៉ាន លីនដា ជា​ភរិយា បាន​ចោទ​​លោក សំអូន ជា​ស្វាមី​ថា​មាន​ពាក់​ព័ន្ធ​នឹង​ស្នេហា​ភេទ​ដូច​គ្នា រួម​ទាំង​ទង្វើ​ខ្លះ​ទៀត ដែល​អ្នក​នាង​អះអាង​ថា មិន​បាន​ផ្ដល់​តម្លៃ​ឲ្យ​នាង​ជា​ភរិយា។ ដូច្នេះ​ហើយ ទើប​ជា​ហេតុផល ​ដែល​ដំបូង​ឡើយ​នាង​សុខ​ចិត្ត​ចោល​ម្ដាយ និង​កូនស្រី មក​តាម​ប្ដី ចុង​ក្រោយ​ត្រូវ​បង្ខំ​ចិត្ត​ចាក​ចេញ​ទៅ​វិញ​រហូត​មក​ដល់​សព្វ​ថ្ងៃ។ ក្នុង​រយៈ​ពេល​ជាង ៤​ឆ្នាំ​មក​នេះ យ៉ាន លីនដា រស់​នៅ​ជាមួយ​កូន​ស្រី​នៅ​អូស្ត្រាលី ឯ យ៉ែម សំអូន នៅ​ស្រុក​ខ្មែរ​តែ​ម្នាក់​ឯង និង​មិន​ដែល​បាន​ជួប​កូន​ស្រី​ផ្ទាល់​ឡើយ។ ដូច្នេះ ហើយ​ទើប​យូរ​ម្ដង​គេ​ឃើញ​លោក​ឪពុក​រូប​នេះ ស្ដែង​មនោសញ្ចេតនា​របស់​ខ្លួន​ផ្ញើ​ទៅ​កូន​ស្រី​តាម​បណ្ដាញ​សង្គម។ លោក យ៉ែម សំអូន បាន​ឲ្យ​ដឹង​ទៀត​ថា មាន​មិត្តភ័ក្ដិ​ជា​ច្រើន បាន​រុញ​លោក​ឲ្យ​ទៅ​ជួប​កូន។ ប៉ុន្តែ​លោក​ថា តើ​ឲ្យ​លោក​ទៅ​ជួប​យ៉ាង​ម៉េច បើ​សូម្បី​តែ​សារ​ក៏​កូន​ស្រី​មិន​តប ហើយ​ទូរសព្ទ​របស់​លោក ក៏​កូន​ស្រី​មិន​លើក​នោះ។

ជម្លោះ​ដណ្ដើម​កោះ​មួយ​រវាង​ឥណ្ឌា និង​បង់ក្លាដែសត្រូវបញ្ចប់​ដោយ​ធម្មជាតិ​ជាអ្នក​កាត់ក្ដី​

កោះនេះ​នៅ​ចន្លោះ​ប្រ​ទេសទាំងពីរ ដោយ​មាន​បណ្ដោយ​៣,៥គីឡូម៉ែត្រ ទទឹង​៣គីឡូម៉ែត្រ និង​មាន​កម្ពស់​ពី​ផ្ទៃទឹក​ប្រមាណជា​២ម៉ែត្រ និង​មិនមាន​មនុស្ស​រស់​នៅ​នោះទេ។
ប្រ​ទេស​ទាំងពីរ​បាន​ទាមទារ​ថា​កោះ​មួយ​នេះ​ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​តែ​រៀងៗ​ខ្លួន រហូត​ដល់​ឆ្នាំ១៩៨១ ឥណ្ឌា​បាន​បញ្ជូន​កងទ័ព​របស់​ខ្លួន​ទៅ​ដាក់ ទង់ជាតិ​នៅ​លើ​កោះ​នោះទៀត​ផង។
ប៉ុន្តែ​ជម្លោះ​រវាង​ប្រ​ទេស​ទាំងពីរ​លើ​កោះ​មួយ​នេះ​បាន​បញ្ចប់​ទៅ​វិញ​ដោយ​គ្មាន​ភាគីណា​បាន​គ្រប់គ្រង​លើ​កោះនេះ​នោះទេ ពោល​គឺ​នៅ​ឆ្នាំ២០១០ កោះ​មួយ​នេះបាន​លិច​ក្នុង​ទឹក​សមុទ្រ​តែម្ដង៕

តើអំបិលធម្មជាតិផលិតចេញពីទឹកសមុទ្រមានគុណប្រយោជន៍អ្វីខ្លះ?

មិនមែនមានតែសមាសធាតុសូដ្យូម ក្លរីនពីរមុខប៉ុណ្ណោះទេ ក្នុងអំបិលសមុទ្រ នៅមានសារធាតុរ៉ែផ្សេងៗ រហូតដល់ជាង៧០មុខទៀត។ នេះបើតាម លោកប៊ុន ណារិន ប្រធានផ្...