វិស័យកសិកម្មត្រូវបានគេមើលឃើញថាប្រើប្រាស់ទឹងរហូតដល់៧០ភាគរយនៃទឹកសាបដែលមាននៅលើពិភពលោក។ បញ្ហាបម្រែបម្រួល អាកាសធាតុក៏ជាផ្នែកមួយនាំឲ្យមានការខ្វះខាតទឹកសម្រាប់មនុស្សជាតិនៅថ្ងៃខាងមុខផងដែរ។
ទឹកដែលយើងទទួលបានពីការហូបអាហារប្រចាំថ្ងៃមានច្រើនជាងទឹកដែលយើងហូបផ្ទាល់ទៅទៀត។ ក្នុងរបបអាហារប្រចាំថ្ងៃយើងត្រូវការទឹកពី២ ០០០លីត្រ ទៅ៥ ០០០ លីត្រ សម្រាប់ផលិតម្ហូប អាហារប្រចាំថ្ងៃសម្រាប់មនុស្សម្នាក់។
ឧទាហរណ៍មួយទៀតដើម្បីផលិតសាច់គោបានមួយគីឡូក្រាមគេត្រូវការប្រើទឹក១៣ ០០០លីត្រ។ ក្នុងន័យនេះ បញ្ជាក់ថាបើយើងខ្ជះខ្ជាយម្ហូបអាហារ គឺដូចជាខ្ជះខ្ជាយទឹកអ៊ីចឹងដែរ។ ក្នុងមួយឆ្នាំៗអាហារដែលលិតបានហើយត្រូវគេបោះចោល ឬមិនទទួលទានមានមួយភាគបីឯណោះ ដែលអាចគិតជាចំនួនទឹកវិញមានរហូតដល់បីដងច្រើនជាងចំនួនទឹកនៅក្នុងបឹង Lake Geneva។ បឹងមានមានចំណុះទឹក៨៩គីឡូម៉ែត្រគូប ឬស្មើនឹង៨៩ ០០០ ០០០ ០០០ម៉ែត្រគូប។ ដើម្បីរួបចំណែកដោះស្រាយបញ្ហាទឹកនេះអ្នកសិក្សាស្នើឲ្យមនុស្សជាតិកែទម្លាប់ចោលអាហារដោយខ្ជះខ្ជាយ មកហូបអាហារដែលនៅសល់ និងទិញទំនិញណាដែលចាំបាច់ប៉ុណ្ណោះ ក្រៅពីវិធានការធំៗផ្សេងទៀត។ ជារួមមកភស្តុតាងបង្ហាញថាមនុស្សពីរភាគបីនៅលើពិភពលោកអាចនឹងរស់នៅក្នុងប្រទេសដែលមានបញ្ហាកង្វះទឹកនៅឆ្នាំ២០២៥ បើសិនជាយើងនៅបន្តប្រើប្រាស់ទឹកតាមរបៀបសព្វថ្ងៃ៕
No comments:
Post a Comment